urn:nl-mpi-tools-elan-eaf:cfc343e2-8517-4e6b-a8b1-f5de476a5f14
164
តើអង្កួចនេះធ្វើពីអ្វី?
តើតាបានដើមឬស្សីមកពីណា?
តើឬស្សីមានអាយុកាលប៉ុន្មានឆ្នាំទើបតាអាចប្រើសម្រាប់ធ្វើអង្កួចបាន?
ហេតុអ្វីជាឬស្សីខ្ចីមិនអាចប្រើសម្រាប់ធ្វើអង្កួចបាន?
តើតាអាចយកឬស្សីមកធ្វើអង្កួចភ្លាមៗបានទេពេលដែលតាកាត់វាហើយ?
ហេតុអ្វីបានជាតាចាំបាច់ហាល ឬឆ្អើរឬស្សី?
ពេលវាប្រែខ្មៅ តើយើងមិនអាចលេងវាបានទេ?
ក្រៅវាឧបករណ៍ដែលតាបានបង្ហាញអម្បាញ់មិញ តើតាមានប្រើឧបករណ៍អ្វីផ្សេងទៀតទេ?
តើឧបករណ៍ដែលតាប្រើនោះធ្វើមកពីអ្វី?
ចុះហេតុអ្វីបានជាតាចូលចិត្តប្រើញញួរនេះ?
ដោយសារតាមានញញួរដែកដែរ ហេតុអ្វីបានជាតាប្រើញញួរដែក?
មិនមែនដោយសារញញួរដែកធ្ងន់ពេកទេ?
តើតាបានឧបករណ៍ទាំងនេះដោយរបៀបណា? តើតាទិញ ឬធ្វើដោយខ្លួនឯង?
ចុះកាបិតនេះវិញ?
ដើម្បីធ្វើឧបករណ៍ទាំងអស់នេះ តើតាត្រូវចំណាយលុយច្រើនដែរឬទេ?
ចុះចំណែកកាំបិតព្រាវិញ?
អស់លុយច្រើនដែរ!
សូមតាជួយរៀបរាប់ពីដំណើរការនៃការធ្វើអង្កួច!
តើតាត្រូវធ្វើអ្វីខ្លះ? ចិតរួចធ្វើអ្វីទៀត?
ហេតុអ្វីចាំបាច់ដាក់ក្រប?
រាល់ដង តើតាធ្វើអង្កួចម្នាក់ឯង ឬធ្វើជាមួយអ្នកណា?
បង្គាប់ចៅឱ្យធ្វើអ្វី?
តើតាចូលចិត្តធ្វើអង្កួចនៅកន្លែងណាដែរ?
តើតាចូលចិត្តធ្វើអង្កួចនៅពេលណា?
ទាល់តែមានគេទិញទើបតាធ្វើ?
តើប៉ុណ្ណាច្រើន ហើយប៉ុណ្ណាតិច?
តើការកុម្មង់ច្រើនបំផុតប៉ុន្មានដែរ?
នៅពេលដែលតាធ្វើអង្កួច តើតាមានឆ្លាក់រូបអ្វីនៅលើហ្នឹងទេ?
អង្គរអ្វី?
តើតាឆ្លាក់គ្រប់ទាំងអស់ ឬគ្រាន់តែឆ្លាក់មួយៗទេ?
តើតាឆ្លាក់តែរូបអង្គរវត្តទេ?អត់មានរូបសត្វអ្វីទេ?
តើតាចំណាយពេលក្នុងការឆ្លាក់យូរដែរឬទេ?
ជាទូទៅ តើតាឆ្លាក់ដែរឬទេ?
មានគេកុម្មង់ឱ្យតាឆ្លាក់ទេ?
ឆ្លាក់តែរូបមួយនេះទេ?
ពេលណាដែលតាដឹងថាអង្កួចនេះធ្វើរួចរាល់?
នៅពេលដែលវាខូច តើតាធ្វើវាម្តងទៀតទេ?
នៅពេលដែលធ្វើរួចរាល់ តើតាត្រូវសាកល្បងរហូត?
សាកល្បងរបៀបណា?
តើតាត្រូវផ្លុំដែរឬទេ?
What is an Angkuoch made from?
Where did you get the bamboo?
To make Angkuoch, how old should the bamboo be?
Why can’t you use young bamboo?
Can you use bamboo for making Angkuoch right after cutting [the plant]?
Why do you have to dry or smoke a piece of the bamboo?
If it becomes black, is it still playable?
Besides from these tools, what other instruments do you use?
What are these tools made from?
Why do you like to use a [wooden] hammer?
Do you use a metal hammer? Don’t you have one?
Isn’t it because a metal hammer is too heavy?
How did you get these tools? Did you buy or make them?
How about this knife?
To make all these tools, did you have to spend a lot of money?
How about the common knife?
A lot of money!
Please describe the Angkuoch making process!
What do you have to do next? What do you do after carving?
Why do you have to put on covers?
Normally, who do you make the Angkuoch with? Or do you make the Angkuoch alone?
What did you teach your grandsons?
Where do you like to make Angkuoch?
When do you like to make Angkuoch?
Do you make it only when people place an order?
How do you consider when there are many and when there are few?
For how many [Angkuoch] was the biggest order?
When you make Angkuoch, do you make a special motif?
Which Angkor?
Do you make motifs on all the Angkuoch you make, or just on some?
Do you carve the only Angkor Wat motif? Not animals?
Do you spend a long time in carving a motif?
Normally do you carve a motif?
Has anyone ordered you to carve a motif?
You carve the Angkor Wat motif only?
How do you know when your Angkuoch is finished?
When one gets broken, do you fix it?
When one is finished, do you have to test it always?
How do you test it?
Do you have to blow through it as well?
ឧបករណ៍ដែលខ្ញុំបានបង្ហាញសម្រាប់ការរៀបចំធ្វើអង្កួច មានដូចជាដែករណាសម្រាប់កាត់ឬស្សី។ នៅពេលដែលកាត់ឬស្សីបានហើយ ខ្ញុំមានឧបករណ៍កាំបិត ។ កាំបិតប្រភេទនេះហៅថា កាំបិតព្រា ហើយខ្ញុំប្រើសម្រាប់ពុះឬស្សីដើម្បីធ្វើអង្កួច។ នៅពេលដែលយើងពុះបានហើយ ខ្ញុំមានកាំបិតបន្ទោះសម្រាប់ប្រើ។ មុននឹងប្រើ ខ្ញុំត្រូវសំលៀងវាឱ្យមុត ដើម្បីបិតឬស្សីឱ្យបានស្អាត។ ពេលដែលខ្ញុំបិតបានស្អាតហើយ ខ្ញុំយកឧបករណ៍មួយទៀតដែលមានឈ្មោះថា ដែកដាប់តូច ដើម្បីចោះរន្ធវា។ នៅពេលដែលបិតរួច ខ្ញុំប្រើកាំបិតប្រភេទនេះដើម្បីសម្រួលអណ្តាតវា រួចហើយខ្ញុំយកដែកដាប់ធំជ្រាត់ប្រលោះដែលបានចោះទាំងសងខាង ដើម្បីកាច់យកអណ្តាត។ ឆ្កឹះធ្វើអណ្តាត ដើម្បីធ្វើឱ្យអង្កួចមានសម្លេងលឺ។
នៅពេលដែលខ្ញុំធ្វើរួច ខ្ញុំមានកាវនេះសម្រាប់បិតក្របឱ្យវានៅនឹង។ បើខ្ញុំមិនបិតទេ ក្របដែលដាក់ពីលើនោះ នឹងប៉ះជាមួយអណ្តាតធ្វើឱ្យអង្កួចមិនអាចប្រើការបាន។
ខ្ញុំធ្វើអង្កួចនេះពីដើមឬស្សី។
ខ្ញុំមានដើមឬស្សីខ្លួនឯងខ្លះដែរ។ ខ្ញុំបានដាំវាប្រហែលជាប្រាំ ទៅប្រាំមួយឆ្នាំហើយ។
បើតាមខ្ញុំមើល កាលណាដែលឬស្សីចាប់ផ្តើមកើតទំពាំងហើយ ខ្ញុំអាចកាត់បានពេលវាមានអាយុបី ឬបួនឆ្នាំ។
ដោយសារឬស្សីខ្ចីមានលក្ខណៈទន់! នៅពេលដែលខ្ញុំផ្ទាត់ទៅ វានឹងមិនរលាស់ទេដោយសារសាច់ឬស្សីមិនរឹង! បើប្រៀបធៀបពីការពត់ វានឹងនៅតែបែបនេះ! វាមិនរលាស់មកវិញ។ ពេលដែលខ្ញុំប្រើឬស្សីចាស់ វាអាចរលាស់មកវិញពេលដែលខ្ញុំផ្ទាត់។
ពេលដែលកាត់ហើយ ខ្ញុំត្រូវហាលយ៉ាងតិចពីរអាទិត្យ។ បើសិនជាខ្ញុំបន្ទាន់ខ្លាំង ខ្ញុំត្រូវហាលវារយៈពេលមួយអាទិត្យ និងកំដៅភ្លើងឱ្យរឹងបន្ទាប់ពីបិតរួច។ ហើយបន្ទាប់មក ខ្ញុំអាចសម្រួលអណ្តាតវាបាន។
បើសិនជាខ្ញុំមិនហាល ឬមិនឆ្អើរ វាអាចដុះផ្សិតនៅពេលដែលខ្ញុំទុកវាយូរ។ វាដុះខ្មៅ។ វាអាចខូច។
ពេលដែលវាខ្មៅ និងដុះផ្សិត វានឹងមិនមានសម្លេងពិរោះទេ។ ដូច្នេះ ខ្ញុំត្រូវហាលភ្លើង និងកំដៅវាឱ្យស្ងួត។ ខ្ញុំអាចទុកវាបានយូរ និងវាមិនងាយខូចទេ។
ក្រៅពីនេះ ខ្ញុំមិនមានឧបករណ៍អ្វីទៀតទេ។ ខ្ញុំមានតែថ្មសម្រាប់សំលៀងកាំបិត ។ [សើច...]
ញញួរនេះធ្វើមកពីឈើ។ តែខ្ញុំក៏អាចប្រើពូថៅសម្រាប់ដំជំនួសបាន។ បើខ្ញុំគ្មានញញួរនេះ ខ្ញុំអាចប្រើពូថៅសម្រាប់ដាប់បាន។
នៅពេលដែលប្រើញញួរ ត្រង់កន្លែងក្បាលនេះនឹងមិនរីកទេ។ តែបើយើងប្រើឧបករណ៍ដែកដូចគ្នា វានឹងរីក។
អត់ទេ!ខ្ញុំមិនប្រើទេ។ នៅពេលប្រើវាទៅ អង្កួចនឹងខូច ដោយសារក្បាលវារីក។
អត់ទេ! វាមិនធ្ងន់ទេ។ សើច...!
ខ្ញុំជួលឱ្យគេធ្វើពន្លាកនេះឱ្យ។ ខ្ញុំឱ្យជាងដែកធ្វើឱ្យ។
កាំបិតនេះ ខ្ញុំឱ្យជាងដំឱ្យដែរ។ និយាយពីកាំបិតនេះ បើសិនគេនោះជាជាងថ្មីថ្មោងដែលធ្វើមិនស្អាត និងលត់មិនត្រូវ ខ្ញុំនឹងមិនអាចប្រើវាសម្រាប់បិតឬស្សីបានទេ។ ឬស្សីនេះពិបាកបិតណាស់។ ខ្ញុំអាចធ្វើទៅបានលុះត្រាតែ ខ្ញុំធ្វើកាំបិតនេះឱ្យស្អាតនិងលត់ត្រូវ។ ដូច្នេះទើបខ្ញុំអាចបិតឬស្សីបានស្អាត! បើជាងមិនចេះលត់ទេ ក៏ខ្ញុំមិនអាចប្រើវាបានដែរព្រោះឬស្សីនេះពិបាកបិត។ វាមិនដូចប្រភេទឈើផ្សេងៗទេ។
សម្រាប់កាំបិតដែលខ្ញុំឱ្យគេធ្វើនេះ ខ្ញុំចំណាយមួយម៉ឺនរៀលសម្រាប់តម្លៃកាំបិតមួយ។ សម្រាប់ប្រភេទទាំងពីរនេះ ខ្ញុំចំណាយមួយម៉ឺនរៀលដែរ។
ខ្ញុំចំណាយបីម៉ឺនប្រាំពាន់សម្រាប់ទិញកាំបិតនេះ។ ជិតបួនម៉ឺន! ខ្ញុំចំណាយបួនម៉ឺនរៀលសម្រាប់ទិញដែករណានេះ។
បាទ! អស់លុយច្រើនដែរ! ប៉ុន្តែទោះជាអស់លុយច្រើន របស់ទាំងនេះក៏មិនងាយខូច ហើយខ្ញុំក៏ប្រើបានយូរដែរ!
ជំហានដំបូង ខ្ញុំត្រូវទៅកាប់ឬស្សី។ នៅពេលដែលកាប់បានហើយ ខ្ញុំត្រូវយកមកកាត់ រួចហាល។ បន្ទាប់មក ខ្ញុំពុះ និងរៀបចំធ្វើ។
នៅពេលដែលខ្ញុំចិតរួច ខ្ញុំបិត និងដាប់។ បន្ទាប់មក ខ្ញុំត្រូវចិត ចោះ និងរៀបចំដាក់ក្របលើអណ្តាត។
ខ្ញុំត្រូវដាក់ដើម្បីឱ្យវាលឺសម្លេង។ បើខ្ញុំមិនដាក់ វានឹងមិនលឺសម្លេងទេ។
ពីមុន ខ្ញុំធ្វើម្នាក់ឯង។ ដល់ពេលក្រោយមក ចៅខ្ញុំចង់ធ្វើដែរ។ ហើយខ្ញុំក៏បង្គាប់កូន និង ចៅឱ្យធ្វើដែរ។
ខ្ញុំបង្គាប់ចៅឱ្យចេះ ដើម្បីនៅថ្ងៃក្រោយពេលដែលខ្ញុំមិនអាចធ្វើ ពួកគាត់អាចធ្វើបានប្រសិនជាពួកគាត់មានពេលទំនេរ។
កន្លែងធ្វើនេះមិនទៀងទេសម្រាប់ខ្ញុំ! កន្លែងណាដែលត្រជាក់ ខ្ញុំអង្គុយនៅទីនោះ។ បើថ្ងៃណាក្តៅស្អុះ ខ្ញុំទៅអង្គុយនៅខាងក្រៅ។ ខ្ញុំមិនរើសកន្លែងទេ។ ខ្ញុំអាចធ្វើបានគ្រប់កន្លែង។ ខ្ញុំក្រាលកន្ទេល ហើយខ្ញុំក៏អង្គុយធ្វើ។
ខ្ញុំឆ្លៀតធ្វើ។ ពេលណាក៏បាន!
ខ្ញុំអង្កេតមើលដែរ។ បើសិនជាមានភ្ញៀវមកច្រើន និងរកទិញច្រើន ខ្ញុំធ្វើទុក។ បើសិនជាមានភ្ញៀវមិនសូវមានទេ ខ្ញុំធ្វើការងារផ្សេង។
អត់ដឹងដែរ! [ សើច...] បើមានគេមករកទិញ ហើយកុម្មង់ច្រើន ខ្ញុំដឹងថាមានភ្ញៀវច្រើន។
ប្រហែលជាមួយរយជាង!
ដោយសារខ្ញុំចង់ឱ្យគេដឹងថាខ្ញុំរស់នៅជិតអង្គរ ខ្ញុំតែងតែឆ្លាក់រូបអង្គរតូចមួយនៅខាងលើ។ នៅខាងមុខ! [សើច...]
អង្គរវត្ត!
ស្រេចតែលើពេលវេលា! បើគេត្រូវការបន្ទាន់ ខ្ញុំមិនអាចឆ្លាក់អស់ទេ!
អត់ទេ! អត់មានទេ! ព្រោះឧបករណ៍នេះមានរាងតូចដែរ!
មិនយូរទេ!តែមួយភ្លែត!
ច្រើនតែអត់! ឆ្លាក់តិច!
មានគេកុម្មង់ដែរ!
ឆ្លាក់តែរូបមួយនេះ!
ខ្ញុំត្រូវសាកល្បងវា។ បើវាលឺ ខ្ញុំដឹងថាវារួចហើយ។ បើមិនលឺទេ ខ្ញុំត្រូវកែសម្រួល។ អង្កួចខ្លះខូចនៅពេលដែលខ្ញុំកែ។ មានខូចខ្លះដែរ!
នៅពេលដែលវាខូច ខ្ញុំមិនអាចកែបានទេ។ ខ្ញុំត្រូវចោល។
បាទ! ពេលដែលធ្វើរួច ខ្ញុំត្រូវសាកល្បងវា។
ខ្ញុំផ្ទាត់។
ខ្ញុំមិនបាច់ផ្លុំក៏បាន។ ខ្ញុំគ្រាន់តែផ្ទាត់ និងស្តាប់សម្លេងថាតើវាលឺឬអត់។
The tool that I showed you this morning was a metal hacksaw for cutting bamboo. When I cut the bamboo, I have another tool which is a knife. This type of knife is called ‘common knife’ and I use it for chopping the bamboo. After chopping it, I have another knife called ‘bamboo-cutting knife’. Before using it, I have to sharpen it to make sure that it can carve the bamboo well. When I finish the carving process, I use another tool, a chisel, for making a hole to make it into an Angkuoch. After the carving process, I use this type of tool to make the lamella. Then I use a big chisel to make big hole which is in the process of making lamella. A lamella helps the sound be heard.
When I have finished, I use glue to stick down its covers. If I do not stick them down, the covers that I put on will touch the lamella. Then the Angkuoch would not be playable.
I make this Angkuoch from bamboo.
I have some bamboo trees. I have had them planted for five to six years now.
Based on what I have observed, I can cut it when it is three or four years old, when it can produce bamboo shoots.
Because young bamboo is soft. If I played it, it would not be resonant because the piece of bamboo would not be tough enough. If we talk about being pliable, it will not be pliable. It will be just normal. [But] if I use old bamboo, it will vibrate when playing.
After cutting it, I have to dry it for at least two weeks. If I have to make it very urgently, I have to dry it for at least one week then smoke it to make it tough. Then, I can make the lamella.
If I do not dry or smoke it, it can become moldy when I keep it for a long time. It will become black. It can be broken.
When it becomes black and moldy, it will not produce a good sound. So, I have to smoke and dry it, so then I can keep it and it will not be easily broken.
Besides from these tools, I do not any other tool. I only have a stone to sharpen the knife with. [Laughs…]
This hammer is made from wood. However, I also can use an axe instead. If I didn’t have this hammer, I could use an axe instead.
If I use a [wooden] hammer, the head of Angkuoch will not become too big. If I use a metal tool, it will become too big.
No! I do not use it. If I used it, the Angkuoch would be broken as its head becomes too big.
No! It is not too heavy. [Laughs…]
I asked someone to make this chisel. I asked a blacksmith to do it.
I asked a blacksmith to make this knife. Talking about this knife, if it is not well made, I cannot use it to carve the bamboo. It is hard to carve bamboo. I can’t do it unless the knife is well made and crafted. If it is, I can use it to carve the bamboo well. If the blacksmith is not skillful, I cannot use it. It is not like carving wood.
For the knife that I asked a blacksmith to make, I spent 10, 000 Riel [c. USD$2.50] for one knife. For those two types, I spent 10, 000 Riel each.
I spent 35, 000 Riel buying this knife. Almost 40,000 Riel. I spent almost 40, 000 Riel [c. $10USD] to buy this metal hacksaw.
Yes! I spend a lot of money! Although I spent a lot of money on these tools, I can use them for a long time because they will not break easily.
The first step is that I have to cut the bamboo. When I have finished the cutting process, I have to cut it into shorter pieces, which I dry. After that, I chop those into smaller pieces and start to make the Angkuoch.
After I finish the carving process, I make a hole in that carving. I have to carve, make the hole and put the covers on the lamella.
I have to put them on to help Angkuoch produce a sound. If I do not put them on, the Angkuoch cannot produce a sound.
Before, I made them alone. Later on, my grandsons wanted to do it. Then I taught my sons and grandsons to do it too.
I asked my grandson to make [Angkuoch], so that in the future, they could do it when they have time.
I don’t have one particular place. Wherever it is cool, I sit there. If it is hot, I go to sit outside. I do not have a specific place. I can make it everywhere. I use a mat and I sit on that.
I make time to make it. Whenever!
I observe [the situation]. If there are many tourists who order a lot, I will make them in advance. If there are not many tourists, I do other jobs.
I do not know. [Laughs…] When many people come to buy and place an order, I know that there are many tourists.
Over a hundred!
I carve Angkor as a motif on the top of it, to show that I live around the Angkor compound. On the front of it! [Laughs…]
Angkor Wat temple!
It depends on the timeframe. If they [buyers] need it urgently, I cannot carve motifs on all the instruments.
No! No! Because this instrument is really small.
Not long! A short time only!
Mostly no! Only a few Angkuoch with a motif!
Some people order them!
Only that one!
I have to test it. If it produces a good sound, I know that it is finished. If it does not produce a sound, I have to keep improving it. Some Angkuoch get broken in the improving process. Some get broken!
If it breaks, I cannot fix it. I throw it away.
Yes! When it gets done, I have to test it.
I play.
I do not need to blow. I only play and listen to the sound, to whether it is good or not.
Original Khmer text of interviewer and interviewee(s).