Documenting the Instrument and Instrument-making of Angkuoch, Cambodian Mouth Harp
Cite items from this project
Funding
Endangered Material Knowledge Programme
Project description alt
អ្នកចេះធ្វើអង្កួចដែលប្រហែលជាងតិចជាងដប់នាក់ប៉ុណ្ណោះដែលត្រូវបានគេស្គាល់ទូទាំងប្រទេសកម្ពុជា ហើយរបៀបនៃការធ្វើអង្កួចនេះមិនទាន់ត្រូវបានបានចងក្រងឱ្យស៊ីជម្រៅនៅឡើយ។ ដោយសហការជាមួយអង្គការសិល្បៈខ្មែរអមតៈ និងអ្នកចេះធ្វើអង្កួចនិងអ្នកលេងបីនាក់ គម្រោងមួយនេះបានចងក្រងអំពីសង្គមវប្បធម៍នៃឧបករណ៍អង្កួច និងរបៀបធ្វើអង្កួច នៅភូមិចំនួនពីរក្នុងខេត្តសៀមរាប។ លទ្ធផលនៃគម្រោងរួមមាន៖ វីដេអូឯកសាររយៈពេល២០នាទី ដែលធ្វើឡើងជាភាសាខ្មែរដែលមានអក្សររត់ជាភាសាអង់គ្លេស ហើយវីដេអូនេះនឹងយកមកផ្សព្វផ្សាយជាសាធារណៈតាមរយៈ EMKP Digital Repository of the British Museum (UK) និងបណ្ណសារដ្ឋានសំខាន់ៗពីរនៅកម្ពុជាគឺ មជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា និង មជ្ឈមណ្ឌលបេតិកភណ្ឌ។ គម្រោងនេះគាំទ្រដោយ Endangered Material Knowledge Program នៃសារមន្ទីរចក្រភពអង់គ្លេស។ ក្រុមអ្នកស្រាវជ្រាវមាន៖ លោកស្រី ខាត់ធឺរីន ហ្ក្រាន លោក សុង សេង លោក ប៉ាទ្រីក ឃើសាឡេ ដៃគូសហការ៖ អង្គការសិល្បៈខ្មែរអមតៈ សេចក្តីថ្លែងអំណរគុណ គម្រោងស្រាវជ្រាវនេះឧបត្ថម្ភដោយ the British Museum’s Endangered Material Knowledge Programme និងគាំទ្រដោយ Arcadia – ឧបត្ថម្ភដោយ Lisbet Rausing and Peter Baldwin. អង្គការយូណេស្កូប្រចាំប្រទេសកម្ពុជាជួយគាំទ្រក្នុងការផ្សព្វផ្សាយពីលទ្ធផលនៃគម្រោងនេះ។
Project PI
Catherine Fiona Grant, Griffith University
Host institution
Griffith University
Project languages
Khmer, English
Project ID
EMKP2019SG02
Project Page
Project Team
Song Seng, Patrick Kersale
Location of Research
Siem Riep province, Cambodia